នៅព្រឹកថ្ងៃទី១៣ កក្កដា ២០១៥ រដ្ឋសភាបានបើកសម័យប្រជុំ ដូចការគ្រោងទុកដែលមានលោក ហេង សំរិន ជាប្រធានរដ្ឋសភា ហើយក៏មានវត្តមានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមផងដែរ។
យ៉ាងណាក៏ដោយ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិទាំង៥៥រូប នាព្រឹកថ្ងៃទី១៣ កក្កដា ២០១៥ នេះបានធ្វើពហិការ មិនចូលរួមពិភាក្សា និងអនុម័តលើសេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងសមាគម និងអង្គការក្រៅមិនមែនរដ្ឋាភិបាលនោះទេ។
នៅខាងក្រៅបរិវេណរដ្ឋសភាជាតិនោះវិញនាព្រឹកថ្ងៃចន្ទដដែលនេះ មានក្រុមសង្គមស៊ីវិលមួយចំនួនកំពុងបន្តធ្វើការតវ៉ាប្រឆាំងទៅនឹងការលើកយកសេចក្តី ព្រាងច្បាប់ NGO មកពិភាក្សានិងអនុម័ត ប៉ុន្តែការតវ៉ាពុំមានអំពើហិង្សាណាមួយកើតឡើងនោះទេ។