ត្រឡប់ក្រោយ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាឲ្យលោក ឧកញ៉ា សុខ ប៊ុន ចូលខ្លួនបំភ្លឺតុលាការជាបន្ទាន់

ក្នុងពិធីចែកសញ្ញាប័ត្រជូននិស្សិតពុទ្ធិក សាកលវិទ្យាល័យសីហនុរាជ នៅវិទ្យាស្ថានជាតិអប់រំ នៅព្រឹកថ្ងៃទី១៦ កក្តដានេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាឲ្យលោកឧកញ៉ា សុខ ប៊ុន ចូលខ្លួនបំភ្លឺតុលាការជាបន្ទាន់ ទោះបីជាលោក សុខ ប៊ុន កំពុងគេចខ្លួន នៅក្នុងប្រទេស ឬក្រៅប្រទេសក៏ដោយ លោកនាយករដ្ឋម​ន្រ្តីបានថ្លែង​ថា​បើទោះ​ជា​មាន​ការ​សម្រ​បសម្រួ​ល​ក្រៅផ្លូវ​ តុលាការ ក៏​សំណុំ​រឿងនេះ​តុលាការត្រូវតែ​​ចាត់ការ។ លោក​បន្ត​ថា​លោក​មិន​យល់​ថាតើ​ហេតុអ្វីលោក សុខ ប៊ុន ដែល​មាន​ងារ​ជា​​ឧកញ៉ាហ៊ាន​ធ្វើ​សកម្ម ភាពបែបនេះ។

លោក​នាយករដ្ឋមន្រ្តី​ថាឲ្យ​លោក សុខ ប៊ុន ចេញ​មុខ​ឲ្យ​លឿន និង​ព្រមាន​ប្រយ័ត្ន​ជាប់ខ្នោះ​ ដោយ​សារ​មក​យឺតពេល។ លោក​បញ្ជាក់​ថា«សូម​ឲ្យ​លោក សុខ ប៊ុន ចេញ​​មុខ​ឲ្យ​លឿន​ ។ រឿងនេះ​ បើ​យើង​មើលឃ្លីបវីដេអូ គឺ​វា​ហួស​ហេតុ​ពេក​ហើយ។…វាយ​ចាប់សម្រាត​វាឃោរ ឃៅព្រៃផ្សៃហួស»។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា