ត្រឡប់ក្រោយ

ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់កាត់ដីខេត្តកំពត និងខេត្តកំពង់ស្ពឺ ឲ្យខេត្តតាកែវ

ព្រះមហាក្សត្រ​បាន​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់​ឲ្យមាន​ការកែសម្រួល​ព្រំដែន​រដ្ឋបាល​រវាង​ខេត្តតាកែវ ជាមួយ​ខេត្ត​កំពត និង​កំពង់ស្ពឺ ដោយ​កាត់​យក​ផ្ទៃ​ដី​មួយ​ចំនួន​ពី​ខេត្ត​កំពត និង​ដី​មួយ​ផ្នែក​ពី​ខេត្ត​កំពង់ស្ពឺ​មក​ឲ្យ​ខេត្ត​តាកែវ តាម​សំណើ​របស់​រដ្ឋាភិបាល​។​

​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៥កន្លងទៅ ព្រះមហាក្សត្រ​ទ្រង់​ត្រាស់​បង្គាប់​ឲ្យ​កាត់​ដី​មួយ​ផ្នែក​ពី​ឃុំ​ស្រែ​ចែង ស្រុក​ជុំ​គិរី ខេត្ត​កំពត​ឲ្យមក​ឃុំ​អូរ​សារាយ ស្រុក​ត្រាំកក់ ខេត្តតាកែវ​។ ក្នុង​ព្រះរាជក្រឹត្យ​ដដែល ព្រះមហាក្សត្រ​ក៏​ត្រាស់​បង្គាប់​ឲ្យ​កាត់​ដី​មួយ​ផ្នែក​ពី​ឃុំ​ស្រែ​ចែង ស្រុក​ជុំ​គិរី និង​ឃុំ​តា​កែន ស្រុក​ឈូក មក​ឲ្យ​ឃុំ​ត្រពាំង​ក្រញូង ស្រុក​ត្រាំកក់ ខេត្តតាកែវ​។ ព្រះមហាក្សត្រ​ក៏​បាន​ត្រាស់​បង្គាប់​ឲ្យ​កាត់​ដី​មួយ​ផ្នែក​ពី​ឃុំ​ដំបូក​រូង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ មក​ឲ្យ​ឃុំ​ត្រពាំង​ក្រញូង ស្រុក​ត្រាំកក់ ខេត្ត​កែវ​ផងដែរ​។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា