លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានឲ្យដឹងកាលពីថ្ងៃទី១២ ខែសីហា ថា សមាជិកទាំង ៩រូបនៃ គ.ជ.ប នឹងជ្រើសរើសផ្គូផ្គងបេក្ខភាពនានា ដើម្បីឲ្យសមស្របធ្វើជាអគ្គលេខាធិការ និងអគ្គលេខាធិការរងនៃ គ.ជ.ប។គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងជ្រើសរើសអគ្គលេខាធិការ និងអគ្គលេខាធិការរងសម្រាប់ស្ថាប័នខ្លួន។តែ អ្នកនាំពាក្យ គ.ជ.ប មិនទាន់បញ្ចាក់ឈ្មោះបុគ្គលរូបណាដែលត្រូវជ្រើសតាំងនៅថ្ងៃណានៅឡើយ ខណៈដែលការជ្រើសរើសនេះ ត្រូវការសំឡេងភាគច្រើនដាច់ខាត ឬ ៥ ភាគ ៩ នៃសមាសភាពសមាជិក គ.ជ.ប ទាំង ៩រូប។