លោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលតែងតែរិះគន់បញ្ហាព្រំដែនកម្ពុជា-វៀតណាម ថានោះ អះអាងថា ផែនទីដែលរដ្ឋាភិបាលទើបផ្ទៀងផ្ទាត់ជាមួយអង្គការសហប្រជាជាតិនោះ គឺមិនមែនជាផែនទីផ្លូវការនោះទេ។តាមប្រភពដដែរបានឲ្យដឹងថាផែនទីដែលអាចយកផ្លូវការបាន គឺផែនទីដែលសម្ដេចព្រះ នរោត្ដម សីហនុ យកទៅតម្កល់នៅអង្គការសហប្រជាជាតិ កាលពីឆ្នាំ១៩៦៤។លោកបានបញ្ចាក់ទៀតថាការគំរាមរបស់លោក ហ៊ុន សែន មិនឲ្យមានការរិះគន់រដ្ឋាភិបាលពាក់ព័ន្ធនឹងបញ្ហាផែនទី គឺជាការចាប់បង្ខំអ្នកហ៊ានរិះគន់ឲ្យទទួលស្គាល់ផែនទីដែលរដ្ឋាភិបាលប្រើបច្ចុប្បន្ន និងទទួលស្គាល់ការបោះបង្គោលព្រំដែន ៨០% ថាគឺជាការត្រឹមត្រូវ។