ត្រឡប់ក្រោយ

យុវជនកម្ពុជាក្រុម ១៥៧ កំពង់ធំ នាំអំណោយ ចែកជូនប្រជាពលរដ្ឋ ទីទ័លក្រ៨គ្រួសារ

កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៥ យុវជនកម្ពុជាក្រុម ១៥៧ កំពង់ធំ ដឹកនាំដោយលោក ប៉ែន វណ្ណរិទ្ធ បាននាំអំណោយរួមមានអង្ករ៥០គីឡូក្រាម ទឹកត្រី០១ យួរ ទឹកស៊ីអ៊ីវ០១ យួរ អំបិល០១ ថង់ ត្រីខ កំប៉ុង០១ ឡូ ប្រេងឆា០១ដប ទឹកបរិសុទ្ធ០១យួរ បីចេង០១កញ្ចប់ និងថវិកា១០០ ០០០ រៀល (ដប់ម៉ឺនរៀល)ផ្តល់ជូនប្រជាពលរដ្ឋទីទ័លក្រ ៨ គ្រួរសារ រស់នៅឃុំដំរីស្លាប់ និងឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកពង់ធំ ។លោក ប៉ែន វណ្ណរិទ្ធ បានឲ្យដឹងថា ប្រជាពលរដ្ឋទាំង៨គ្រួសារ ពួកគាត់ពិតជាមានការលំបាកមែន ជាពិសេស មានជំងឺប្រចាំកាយ បន្ថែមលើនេះគ្រួសារឈ្មោះឆាន ង៉យ នៅភូមិអូររំដេង ឃុំត្រពាំងឬស្សី លំនៅដ្ឋានត្រូវបានភ្លើងឆេះអស់ ខណ:ពួកគាត់ និងកូនៗទៅចំការ  ។.

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា