ត្រឡប់ក្រោយ

លោក ហ៊ុន សែន៖ កម្ពុជានឹងព្រមទទួលយកជនភៀសខ្លួនបន្ថែមពីកោះណាវរូ

លោក​ ហ៊ុន សែន ប្រកាស​ថា កម្ពុជា នឹង​ព្រម​ទទួល​យក​ជន​ភៀស​ខ្លួន​បន្ថែម​ទៀត​មក​ពី​កោះ​ណាវរូ (Nauru) បន្ទាប់​ពី​ជំនួប​ជាមួយ​នឹង​មន្ត្រី​ជាន់​ខ្ពស់​អន្តោប្រវេសន៍​អូស្ត្រាលី កាល​ពី​ថ្ងៃ​ទី​៩ កញ្ញា។ការ​សម្រេច​ចិត្ត​របស់​រដ្ឋាភិបាល​នេះ ក្រោយ​ពេល​រដ្ឋមន្ត្រី​អន្តោប្រវេសន៍​អូស្ត្រាលី លោក ភីធឺ ឌុតថុន (Peter Dutton) បាន​មក​ជួប​នឹង លោក ហ៊ុន សែន ដើម្បី​ទាមទារ​ប្រាក់​ជំនួយ​ស្ដីពី​កិច្ច​ព្រមព្រៀង​ស្ដីពី​ជន​អន្តោប្រវេសន៍​ប្រមាណ ៥៥​លាន​ដុល្លារ​វិញ ក្រោយ​ពេល​ទទួល​បាន​ដំណឹង​ថា កម្ពុជា នឹង​ឈប់​ទទួល​យក​ជន​អន្តោប្រវេសន៍​បន្ថែម​ទៀត​ពី​អូស្ត្រាលី។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា