ត្រឡប់ក្រោយ

សកម្មជនគណបក្សអំណាចខ្មែរបីនាក់ ត្រូវបានលើកលែងទោស

ព្រះរាជ​ក្រឹត្យ​របស់​ព្រះមហាក្សត្រ ដែល​ចុះហត្ថ​លេខា​ដោយ ប្រមុខ​រដ្ឋស្តី​ទី​លោក សាយ ឈុំ កាល​ពី​ថ្ងៃ​ទី​១៥​កញ្ញា​ឆ្នាំ​២០១៥ នៅ​ត្រង់​មាត្រា​១​បាន​ចែង​ថា ត្រូវ​បាន​លើក​លែងទោស​ឲ្យ​ទណ្ឌិត​ចំនួន​៣​រូប ក្នុង​នោះ​រួមមាន ទី១,ឈ្មោះ សេរី ប៊ុនឡុង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ, ទី​២​ឈ្មោះ សេង សុម៉េង ហៅ​ដែន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ និង​ទី៣, ឈ្មោះ អ៊ុំ ភិរុណ ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ។ ព្រះរាជ​ក្រឹត្យ​នេះ បានធ្វើ​ឡើង បន្ទាប់​ពី​មាន​សំណើរ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ទើប​តែ​ត្រូវ​បាន​បញ្ជូន​ទៅ​ដល់​ក្រសួង​យុត្តិធម៌ កាល​ពី​ថ្ងៃ​ទី​១៧​កញ្ញា។
 
​លោក ទេព វីរៈ អ្នក​នាំ​ពាក្យ​គណបក្ស​អំណាច​ខ្មែរ​របស់​លោក សួន សេរី​រដ្ឋា បាន​ថ្លែងថា សកម្មជន​ទាំង​បី​រូប ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើង​វិញ កាល​ពី​រសៀល​ថ្ងៃ​ទី​១៨​កញ្ញា នឹង​បាន​ជួបជុំ​គ្រួសារ​របស់​ពួកគេ​ឡើង​វិញ។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា