គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គជប គ្រោងនឹងដាក់សំណើទៅកាន់រដ្ឋាភិបាលកម្ពុជា ដើម្បីស្នើសុំកែប្រែខ្លឹមសារនៃអនុក្រឹត្រលេខ៦០ ចុះកាលបរិច្ឆេទឆ្នាំ២០០៧ ដែលបានកំណត់ថា បុគ្គលកំពុងបំពេញបុព្វជិតក្នុងព្រះពុទ្ធសាសនានឹងមិនត្រូវផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនោះទេ។ បើតាម គជប បើព្រះសង្ឃមិនមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នោះមានន័យថា ព្រះសង្ឃនឹងអាចចុះឈ្មោះបោះឆ្នោតតាមច្បាប់ថ្មីបាននោះទេ។ សំណើនេះ គ្រោងនឹងបញ្ជូនទៅកាន់រដ្ឋាភិបាលនៅពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)បានជួបប្រជុំគ្នា កាលពីថ្ងៃទី១៧កញ្ញា កន្លងទៅ ដោយបានបង្ហាញការព្រួយបារម្ភថា បុព្វជិតក្នុងព្រះពុទ្ធសាសនា ព្រះសង្ឃ នឹងមិនអាចចុះឈ្មោះបោះឆ្នោតបាននោះទេ បើយោងតាមច្បាប់បោះឆ្នោតថ្មី។