ត្រឡប់ក្រោយ

គ.ជ.ប ស្នើក្រសួងមហាផ្ទៃរកដំណោះស្រាយដើម្បីព្រះសង្ឃអាចបោះឆ្នោតបាន

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ស្នើ​ទៅ​ក្រសួង​មហាផ្ទៃ​រក​ដំណោះស្រាយ​ដើម្បី​ឲ្យ​ព្រះសង្ឃអាច​បោះឆ្នោត​បាន​ដូច​ពលរដ្ឋ​ទូទៅ ដោយ​ច្បាប់​បោះឆ្នោត​បច្ចុប្បន្ន​ពី​ការ​កំណត់​យក​អត្តសញ្ញាណប័ណ្ណ​សម្រាប់​ទៅ​បោះឆ្នោត ធ្វើឲ្យ​ព្រះសង្ឃ​ដែល​ពុំ​មាន​អត្តសញ្ញាណប័ណ្ណ​ពុំ​អាច​បោះឆ្នោត​បាន​។​លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ​.​ជ​.​ប បានថ្លែងកាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ថា ច្បាប់​បោះឆ្នោត​បច្ចុប្បន្ន​បាន​កំណត់​យក​តែ​អត្តសញ្ញាណប័ណ្ណ​តែមួយគត់​ជា​ឯកសារ​សម្គាល់​ខ្លួន​សម្រាប់​បោះឆ្នោត ចំណែក​ឆាយា​ដែល​ព្រះសង្ឃ​ប្រើប្រាស់​សម្រាប់​ជា​ប័ណ្ណ​សម្គាល់​សង្ឃ​ក៏​ច្បាប់​មិន​អនុញ្ញាត​ដែរ​។ លោក​ថា ចំណុច​នេះ​ធ្វើឲ្យមាន​បញ្ហាដ​ល់​ព្រះសង្ឃ​ក្នុង​ការចុះឈ្មោះ និង​ទៅ​បោះឆ្នោត ដោយសារ​អនុក្រិត្យ​មួយ​របស់​រដ្ឋាភិបាល​មិន​អនុញ្ញាត​ឲ្យ​ព្រះសង្ឃ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​នោះទេ​​។​

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា