លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអះអាងកាលពីថ្ងៃអង្គារ ថាលោកនឹងដាក់បញ្ចូលចំណុចការលុបបំបាត់គ្រាប់មីនទៅក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តភាព(SDG)សម្រាប់ឆ្នាំ២០១៥-២០៣០ បើទោះជាអង្គការសហប្រជាជាតិមិនដាក់បញ្ចូលចំណុចនេះក៏ដោយ។លោក ហ៊ុន សែន បានថ្លែងបែបនេះនៅក្នុង”សន្និបាតបូកសរុបចលនាប្រឡងប្រណាំង"រមណីយដ្ឋានស្អាត សេវាល្អ ឆ្នាំ២០១៤” ដែលធ្វើឡើងនៅរាជធានីភ្នំពេញ។