លោកនាយ ករដ្ឋមន្រ្តី ហ៊ុន សែន កាលពីយប់ថ្ងៃសៅរ៍ បានថ្លែងនៅក្នុងកិច្ចប្រជុំរបស់អង្គការសហប្រជាជាតិ នៅទីក្រុងញូយ៉កនៃសហរដ្ឋអាមេរិកថាលោកអំពាវនាវឲ្យប្រទេសអភិវឌ្ឍន៍ ទាំងអស់ធានានូវការផ្តល់ជំនួយ ដល់ប្រទេសកំពុងអភិវឌ្ឍន៍ និងអភិវឌ្ឍន៍តិចតួច តាមការសន្យា។លោក ហ៊ុន សែន បានថ្លែងជាភាសាខ្មែរដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពមាន កិច្ចការសំខាន់មួយចំនួនដែលប្រទេសទាំងអស់ត្រូវធ្វើការរួបរួមគ្នា ដែលក្នុងនោះមានការបន្តផ្តល់ជំនួយដល់ប្រទេសក្រីក្រ តាមការសន្យាផងដែរ។