ត្រឡប់ក្រោយ

លោក សម រង្ស៊ី បកស្រាយរឿងសង្គ្រាមផ្ទៃក្នុងនិងជាមួយប្រទេសជិតខាង

លោក សម​ រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បកស្រាយ​ថា ពេល​គណបក្ស​របស់​លោក​ឈ្នះឆ្នោត​មិន​អាច​មាន​សង្គ្រាម​កើតឡើង ដោយសារ​ការ​យក​ទ្រព្យសម្បត្តិ​អ្នក​មាន​ឲ្យ​អ្នកក្រ ឬ មាន​ជម្លោះ​ជាមួយ​ប្រទេស​ជិតខាង​ទេ ព្រោះ​លោក​អះអាងថា បក្ស​លោក​មិន​មាន​សត្រូវ​។ក្នុង​ពិធី​ជួប​ជាមួយ​ប្រជាពលរដ្ឋ នៅ​ឃុំ​បាធាយ ស្រុក​បាធាយ ខេត្ដ​កំពង់ចាម កាលពី​ព្រឹក​ថ្ងៃទី ២៦ កញ្ញា លោក សម រង្ស៊ី​ថ្លែងថា ពេល​គណបក្ស​របស់​លោក​ឈ្នះ​ការបោះឆ្នោត​បាន​ដឹកនាំ​ប្រទេស នឹង​យក​ដីធ្លី​ដែល​ក្រុមហ៊ុន ឬអ្នករំលោភ​យក​ខុសច្បាប់​នោះ​ឲ្យ​ពលរ​ដ្ឋ​វិញ​។ លោក​បន្តថា ការដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​ជិតខាង​គឺ ការប្រើប្រាស់​ផ្លូវច្បាប់ ធ្វើឡើង​ដោយ​សន្តិវិធី​ដើម្បី​ការពារ​បូរណភាព​ទឹកដី​។​

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា