ក្រុមការងារ កំណែទម្រង់ ការបោះឆ្នោត គណបក្សទាំងពីរ នឹងជួបគ្នា នៅរសៀលនេះ
តាមគម្រោង ក្រុមការងារបច្ចេកទេស កំណែទម្រង់ការបោះឆ្នោត របស់គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ នឹងជួបគ្នា នៅម៉ោង៣រសៀលនេះ នាវិមានរដ្ឋសភា មុនជំនួបកំពូលរវាងលោក ស ខេង និង លោក សម រង្ស៊ី មកដល់នៅថ្ងៃទី០១ ខែតុលាខាងមុខ។ជំនួបថ្នាក់បច្ចេកទេសនេះ នឹងពិភាក្សាការធ្វើវិសោធនកម្ម បទបញ្ជាផ្ទៃក្នុងរដ្ឋសភា និងពិភាក្សាទៅលើចំណុចសេសសល់ចំនួន៥ ដែលបន្សល់ទុក កាលពីថ្ងៃពុធសប្ដាហ៍មុន។ ចំណុចទាំងប្រាំនោះ រួមមាន៖ យុទ្ធនាការហែក្បួន, ទី២៖ ការលើកស្លាក គណបក្ស នៅតាមទីសាធារណៈ, ទី៣៖ រយៈពេលនៃការឃោសនាបោះឆ្នោត, ទី៤៖ ពាក់ព័ន្ធទោសបញ្ញត្តិ, ទី៥៖ ការដាក់ពិន័យ៕
ទៅកាន់គេហទំព័ដើមរបស់សម្លេងម្ចាស់ឆ្នោតកម្ពុជា