ត្រឡប់ក្រោយ

អ្នកធ្វើបាតុកម្មប្រឆាំងលោក ហ៊ុន សែន ច្រានចោលការលើកឡើងរបស់មន្ត្រីរដ្ឋាភិបាល

គណៈកម្មការ​រៀបចំ​បាតុកម្ម​នៅ​បុរី​ញូយ៉ក សហរដ្ឋអាមេរិក ថ្កោលទោស​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​មួយ​រូប ដែល​ថា​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​អាមេរិក​ធ្វើបាតុកម្ម​ប្រឆាំងលោកនាយក​ រដ្ឋមន្ត្រី ហ៊ុន សែន មាន​មិន​ដល់​៥​នាក់​នោះ​។​ប្រតិកម្ម​នេះធ្វើឡើង​បន្ទាប់​ពី​រដ្ឋមន្ត្រី​ប្រតិភូ​អម​ នាយករដ្ឋមន្ត្រី ​លោក កៅ គឹមហួន ថ្លែង​ក្នុង​សន្និសីទកាសែត នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០១៥ ថា​អ្នក​ដែល​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ពេល​ចូលរួម​កិច្ចប្រជុំ​កំពូល​របស់​អង្គការសហប្រជាជាតិ គឺមាន​តែ​២​ទៅ​៣​នាក់​ប៉ុណ្ណោះ។​ការលើលឡើង​របស់​គណៈកម្មការ​រៀ​ប​ចំ​បាតុកម្ម​នៅ​បុរី​ញូយ៉ក កាលពី​ថ្ងៃ​ទី​២៩​ ខែកញ្ញា​ម្សិលមិញ​នេះ​មាន​ខ្លឹមសារ​ថា ​ការ​បំភ្លៃ​ការ​ពិត​របស់​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា ធ្វើឡើង​ដោយ​ចេតនានិង​មិនមែន​ជា​មន្ត្រី​គំរូ​ល្អសម្រាប់​សង្គម​ខ្មែរ​ឡើយ​។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា