ត្រឡប់ក្រោយ

គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យបណ្ដេញអនុប្រធានបក្សចេញពីតំណែង

គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ដែល​ទើប​តែ​បាន​រៀបចំ​រចនាសម្ព័ន្ធ​ដឹក​នាំ​ឡើង​វិញ ឥឡូវ គណបក្ស​នេះ​កំពុង​តែ​បែក​បាក់​ថ្នាក់​ដឹក​នាំ​កំពូល​របស់​ខ្លួន បន្ទាប់​ពី​បាន​ប្រកាស​ជ្រើសរើស​កាល​ពី​ដើម​ខែ​កញ្ញា នោះ។គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ នឹង​ធ្វើ​សមាជ​វិសាមញ្ញ​ប្រកាស​ដក​អនុប្រធាន​បក្ស​នេះ​មួយ​រូប​ជា​ផ្លូវ​ការ នៅ​ដើម​ខែ​តុលា ខាង​មុខ។លោក​បណ្ឌិត ហ៊ាង រិទ្ធី អនុប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ មាន​ប្រសាសន៍​ថា ក្រុម​ប្រឹក្សា​វិន័យ​គណបក្ស បាន​សម្រេច​ដក លោក ហារី សំអាត ពី​អនុប្រធាន​បក្ស​កាល​ពី​ថ្ងៃ​ទី​២៣ កញ្ញា ដោយសារ​តែ​លោក​បាន​ធ្វើ​ខុស​នឹង​បទបញ្ជា​ផ្ទៃ​ក្នុង​របស់​បក្ស គឺ​ដឹក​នាំ​សមាជិក​បក្ស​ទៅ​ចុះ​ចូល​ជាមួយ​គណបក្ស​ខ្មែរ​សាមគ្គី របស់ អ្នកស្រី ឡាក់ សុភាព។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា