ត្រឡប់ក្រោយ

បក្សជាប់ឆ្នោតទាំងពីរឯកភាពគ្នាកែសម្រួលប្រការចំនួន១៤នៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភា

ថ្នាក់ដឹកនាំគណបក្សឈ្នះឆ្នោតទាំងពីរបានឯកភាពគ្នាកែសម្រួលប្រការចំនួន១៤នៅក្នុងបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា ដោយអះអាង​ថាដើម្បីឲ្យមានភាពប្រសើរជាងមុន។កាលពីល្ងាចថ្ងៃព្រហស្បតិ៍ម្សិលមិញ អនុប្រធាន​គណបក្សប្រជាជនកម្ពុជា លោក ស ខេង និងប្រធាន​គណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានជួបគ្នានៅវិមានរដ្ឋសភា ដើម្បីពិភាក្សាលើការធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា។ លោក ប៉ែន បញ្ញា មន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ដែលបានចូលរួមក្នុងកិច្ចប្រជុំបាន​ប្រាប់អ្នកសារព័ត៌មានថា​ ភាគីទាំងពីរបានសម្រេចកែសម្រួលបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភាចំនួន១៤ប្រការក្នុងចំណោម៨៣ ប្រការ​នៃ​បទបញ្ជា​ផ្ទៃក្នុង​រដ្ឋសភា​​។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា