ត្រឡប់ក្រោយ

លោក សម រង្ស៊ី ៖ អ្នកនិយាយពេល CNRP ឈ្នះឆ្នោតនឹងមានសង្រ្គាម ប្រហែលមាន អនុស្សាវរីយ៍ ជាមួយខ្មែរក្រហម

លោក សម រង្ស៊ី ប្រធានគណបក្ស សង្រ្គោះជាតិ(CNRP) បានលើកឡើងថា ចំពោះអ្នកដែលនិយាយថា ប្រសិនបើ គណបក្សរបស់លោកឈ្នះឆ្នោត ហើយឡើងកាន់អំណាចនោះ នឹងមានសង្គ្រាមកើតឡើង ប្រហែលជាអ្នកនោះ នៅមានអនុស្សាវរីយ៍ជាខ្មែរក្រហម។លោក សម រង្ស៊ី បានថ្លែងនៅក្នុងសិក្ខា សាលាស្តីពី ដំណើរឆ្ពោះ ទៅរកការបោះឆ្នោត ដើម្បីនាំមកនូវ ការផ្លាស់ប្តូរ នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០១៥ថា “គណបក្សសង្រ្គោះជាតិ គឺស្អប់អ្នកមាន ។ ឡើងមកកាន់អំណាច កំចាត់អ្នកមាន យកទ្រព្យសម្បត្តិពីអ្នកមានទាំងអស់ យកទៅចែកអ្នកក្រ សម្លាប់អ្នកមានទាំងអស់ អត់ឲ្យមាន សល់អ្នកមាន នេះមិនមែនទឹ្រស្តីម៉ាក់ឡេនីន គឺទ្រឹស្តីខ្មែរក្រហម ចឹងអ្នកនិយាយបែបហ្នឹង ប្រហែលជាមាន អនុស្សាវរីយ៍ ខ្មែរក្រហមច្រើន ។ ឆ្លើយតបទៅនឹងការចោទប្រកាន់ មកលើយើង ការវាយប្រហារ គឺជាការ មួលបង្កាច់ មកលើយើង ហើយបើយើងអត់មានជំនួយស្មារតី ឲ្យនិយាយដូចគ្នាហ្នឹងវាមិនសូវ មានប្រសិទ្ធិភាព ។ គេថា បើគណបក្សសង្រ្គោះជាតិ ឈ្នះឆ្នោតនឹងមានសង្រ្គាមកើតឡើង”។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា