ត្រឡប់ក្រោយ

ប្រធាន គ.ជ.ប ថាការជ្រើសរើសអគ្គលេខាធិការថ្មីអាចនឹងធ្វើនៅឆ្នាំក្រោយ

ប្រធាន​គណៈ​ក​មា្ម​ធិ​ការ​ជាតិ​រៀបចំ​ ការបោះ​ឆ្នោត​(​គ​.​ជ​.​ប​)​ឲ្យដឹងថាការជ្រើសរើស​អគ្គលេខា​ថ្មី​សម្រាប់​ ស្ថាប័ន​នេះ អាច​នឹង​ចាប់ផ្តើម​ធ្វើឡើង​នៅ​ដើម​ឆ្នាំ​ក្រោយ គឺ​បន្ទាប់ពី​បញ្ចប់​ឯកសារ​ផ្លូវច្បាប់​មួយ​ចំនួន​។​លោក ស៊ិក ប៊ុន​ហុក ប្រធាន គ​.​ជ​.​ប បានបញ្ចាក់ប្រាប់អ្នកសារព័ត៌មានកាលពី​ថ្ងៃ​ព្រហស្បតិ៍​ថាការរៀបចំ​ជ្រើសរើស​ អគ្គលេខាធិការ​ថ្មីនឹង​ចាប់ផ្តើម​ក្រោយពេល​ធ្វើ​សមាហរណកម្ម​មន្ត្រី​ដែល​ កំពុង​បម្រើការ​នៅ​អគ្គលេខាធិការដ្ឋានគ​.​ជ​.​ប និង​អគ្គលេខាធិការដ្ឋាន​របស់​ស្ថាប័ន​នៅតាម​រាជធានី​ខេត្ត ឲ្យទៅ​ជា​ក្រម​ខណ្ឌ​មន្ត្រីរាជការ​។ លោក​ថា​៖ “​ក្រៅពី​ធ្វើ​សមាហរណកម្ម ​ហើយ ព្រោះ​ក្នុង​សមាហរណកម្ម​នេះ​ត្រូវ​ចេញ​សេចក្តីសម្រេច​មួយទៀត ស្តីពី​ភារកិច្ចនិង​រចនាសម្ព័ន្ធ​​នៃ​អគ្គលេខាធិការដ្ឋាន យើង​ដំឡើង​ដល់​៨ ហើយ​មាន​ប៉ុន្មាន​ការិយាល័យ មាន​ច្បាប់​ណាខ្លះ បាន​យើង​សមាហរណកម្ម​បញ្ចូល​ទៅ​ក្នុង​រចនាសម្ព័ន្ធ​ហ្នឹង​។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា