ត្រឡប់ក្រោយ

លោក សម រង្ស៊ី សន្យាមិនដកដំណែងមន្ត្រីរាជការបើខ្លួនឈ្នះឆ្នោត

ប្រធានគណបក្ស​ប្រឆាំង អំពាវនាវ​ទៅ​មន្ដ្រីរាជការ​ទាំងអស់​ងាក​ទៅ​គាំទ្រ​គណបក្ស​ខ្លួន ដោយអះអាងថា នៅពេល​ឈ្នះឆ្នោត នឹង​មិន​ដក​តំណែង មន្ដ្រីរាជការ អ្នក​បម្រើ​ជាតិ និង​អ្នក​ការពារ​ជាតិ​ណា​ម្នាក់​ឡើយ មានតែ​តំឡើង​ប្រាក់ខែ​ជូន​តាម​សមត្ថភាព​ថែមទៀត​។​ លោក សម រង្ស៊ី បាន​បង្ហោះ​សារ​ជា​វី​ឌី​អូ​ឃ្លី​បជាង​៣​នាទី​នៅលើបណ្តាញ​សង្គម​ហ្វេ​សប៊ុក​ របស់លោក បន្ទាប់ពី​លោក​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ជិត​១០០០​នាក់ មកពី​ឃុំ​ទាំង​១៤ នៃ​ស្រុក​ស្រី​សន្ធរ ខេត្ត​កំពង់ចាម កាលពី​ថ្ងៃ​ទី​០៣ ខែតុលា​ ឆ្នាំ២០១៥​។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា