ត្រឡប់ក្រោយ

សម រង្ស៊ី ៖ យុត្តិធម៌ស្ថិតក្នុងភាពងងឹតសម្រាប់អ្នករងគ្រោះដោយគ្រាប់បែក

លោក សម រង្ស៊ី មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ថ្លែង​ថា ១៨ ​ឆ្នាំ​កន្លង​ទៅ​ពន្លឺ​នៃ​យុត្តិធម៌​នៅ​តែ​ស្ថិត​ក្នុង​ភាព​ងងឹត​សម្រាប់​ ជនរងគ្រោះ​នៃ​ការ​វាយប្រហារ​គ្រាប់បែក​ហើយ​លោក​​រំពឹង​ថា​រដ្ឋាភិបាល​ថ្មី​ ឆ្នាំ​ ២០១៨ ​​​នឹង​ធានា​នូវ​ឯករាជភាព​នៃ​តុលាការ​ដើម្បី​ស្វែងរក​យុត្តិធម៌​សម្រាប់​ ជនរងគ្រោះ​។ថ្លែង​ក្នុង​ពិធី​រំឭក​ខួប​​នៃ​ការ​វាយប្រហារ​គ្រាប់បែក​មុន​ពិធី​ភ្ជុំ​ បិណ្ឌ​កាល​ថ្ងៃទី៤ តុលាម្សិលមិញ​​នៅ​មុខ​​រដ្ឋសភា​ចាស់​​​នៅ​ផ្លូវ​សុធារស​ដែល​​មនុស្ស​ ២០ ​នាក់​បាន​ស្លាប់​​​ និង​ជាង​ ១០០ ​​នាក់​រងរបួស​ដោយសារ​ការ​វាយប្រហារ​គ្រាប់បែក​ចំនួន​ ៤​ គ្រាប់​​ក្នុង​ឆ្នាំ​ ១៩៩៧។ ​លោក សម រង្ស៊ី បាន​ថ្លែង​ទៅកាន់​អ្នក​ចូលរួម​រាប់រយ​នាក់​ថា​ដរាប​ណា​តុលាការ​ស្ថិត​នៅ​ ក្រោម​បញ្ជា​របស់​រដ្ឋាភិបាល​បច្ចុប្បន្ន​ជនរងគ្រោះ​នៃ​ការ​វាយប្រហារ​ គ្រាប់បែក​​នឹង​មិន​ទទួល​បាន​យុត្តិធម៌​​ទេ​ដោយសារ​តុលាការ​មិន​ឯករាជ្យ​ហើយ ​ត្រូវ​បាន​បញ្ជា​ដោយ​មនុស្ស​មាន​អំណាច​ និង​អ្នក​មាន​​តាម​អំពើ​ចិត្ត​របស់​ពួកគេ​។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា