ត្រឡប់ក្រោយ

គណបក្សទាំងពីរកំណត់ថ្ងៃជួបពិភាក្សាដោះស្រាយការខ្វែងគំនិតគ្នាលើច្បាប់បោះឆ្នោតឃុំសង្កាត់

លោក ស ខេង អនុប្រធានគណបក្ស​ប្រជាជនកម្ពុជា និង​លោក សម រង្ស៊ី ប្រធានគណបក្ស​សង្រ្គោះជាតិ នឹង​ជួបពិភាក្សា​នៅថ្ងៃសុក្រសប្តាហ៍នេះ ដើម្បីដោះស្រាយ​បញ្ហា​ដែល​នៅ​សេសសល់ ក្នុងនោះ​មានការខ្វែងគំនិត​គ្នា​លើ​ច្បាប់បោះឆ្នោត​ក្រុម​ ប្រឹក្សាឃុំសង្កាត់ផងដែរ។​សេចក្តីជូន​ដំណឹង​របស់​រដ្ឋសភាចេញផ្សាយនៅថ្ងៃអង្គារនេះ​ឲ្យ​ដឹង​ថា​ជំនួប ​នោះនឹង​ពិភាក្សា​គ្នា​ពី​បញ្ហា​ពាក់ព័ន្ធ​​នឹង​វិសោ​ធនកម្ម​ច្បា​​ប់​ ស្តីពី​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សាឃុំ​សង្កាត់និង​វិសោធនកម្ម​បទ​ បញ្ហាផ្ទៃក្នុង​​នៃ​រដ្ឋសភា។ កិច្ច​ប្រជុំ​នោះ​នឹង​ធ្វើឡើង​នៅថ្ងៃទី​០៩ ខែតុលា ឆ្នាំ​២០១៥ នៅវិមាន​រដ្ឋសភា វេលាម៉ោង​៥ល្ងាច។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា