ត្រឡប់ក្រោយ

គ.ជ.ប យកប្រជាពលរដ្ឋជាង៣ម៉ឺននាក់សម្រាប់ការចុះឈ្មោះបោះឆ្នោតសាកល្បង

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)នឹងចាប់ផ្តើមការងារចុះឈ្មោះបោះឆ្នោតនៅខែវិច្ឆិកា​ខាងមុខ ដោយ​សាកល្បងទៅលើប្រជាពលរដ្ឋជាង៣ម៉ឺននាក់នៅទូទាំងប្រទេស។តាមសេចក្តីជូនដំណឹងរបស់គ.ជ.បស្តីពីការចុះឈ្មោះបោះឆ្នោតសាកល្បងឆ្នាំ២០១៥ ភូមិចំនួន៤១នៅទូទាំង​រាជធានីខេត្ត​ដែល​ មានប្រជាពលរដ្ឋសរុបចំនួន៥០១៦៨នាក់នឹងត្រូវជ្រើសជ្រើសសម្រាប់ការចុះឈ្មោះ​សា​ក​ល្បងនេះ។ ក្នុងចំណោមប្រជាពលរដ្ឋជាង៥ម៉ឺននាក់នោះ ប្រជាពលរដ្ឋអាយុលើស១៨ឆ្នាំ មាន​៣២៥២៨នាក់ ក្នុងនោះមានស្រី១៦៨៥៧ ដែលគ.ជ.ប នឹង​ត្រៀម​ចុះឈ្មោះសាកល្បង និង​ការិ​យាល័យបោះឆ្នោតមានចំនួន៦៨ការិយាល័យ។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា