ត្រឡប់ក្រោយ

បារាំងបញ្ជូនអ្នកជំនាញព័ត៌មានវិទ្យាមកជួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត

ស្ថានទូត​បារាំង ប្រចាំ​កម្ពុជា បញ្ជូន​ជំនាញការ​ផ្នែក​ព័ត៌មាន​វិទ្យា លោក ហាមឺឌី (Hamidi) មក​ធ្វើ​ការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត សម្រាប់​រយៈពេល​មួយ​សប្ដាហ៍​ក្នុង​ខែ​តុលា នេះ។លោក ហាមឺឌី នឹង​ធ្វើ​ការ​ជាមួយ គ.ជ.ប សម្រាប់​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​តាម​ប្រព័ន្ធ​កុំព្យូទ័រ ដើម្បី​ទប់ស្កាត់​ការ​ចុះ​ឈ្មោះ​ឲ្យ​អ្នក​ដែល​មិន​មាន​សិទ្ធិ​ចុះ​ឈ្មោះ​បោះ ​ឆ្នោត ទប់ស្កាត់​ការ​ចុះ​ឈ្មោះ​ស្ទួន និង​ធានា​ឲ្យ​អ្នក​មាន​សិទ្ធិ​បោះ​ឆ្នោត​មាន​លទ្ធភាព​ចុះ​ឈ្មោះ​បោះ​ឆ្នោត។ថ្លែង​នៅ​ក្នុង​ជំនួប​ជាមួយ​តំណាង​ស្ថានទូត​បារាំង និង​សហភាព​អឺរ៉ុប កាលពី​ថ្ងៃ​ទី​៦ តុលា លោក គួយ ប៊ុនរឿន បញ្ជាក់​ថា បញ្ជី​បោះ​ឆ្នោត​ត្រូវ​មាន​តម្លាភាព គុណភាព និង​សុវត្ថិភាព​នៃ​ទិន្នន័យ​អ្នក​បោះ​ឆ្នោត ដែល​ចំណុច​ទាំង​នេះ​ត្រូវ​រៀបចំ​គ្រប់គ្រង​តាម​ប្រព័ន្ធ​កុំព្យូទ័រ ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា