ត្រឡប់ក្រោយ

លោក ហង់ ជួន ណារ៉ុន៖ លោក សម រង្ស៊ី មិនឲ្យតម្លៃការអប់រំនៅកម្ពុជា

រដ្ឋន្ត្រីក្រសួង​អប់រំបាន​ច្រានចោលការរិះគន់​របស់​មេដឹកនាំ​ គណបក្សប្រឆាំង ដែលថាគុណភាព​អប់រំ​នៅ​កម្ពុជា​អន់​ជាទីបំផុត ហើយ​និស្សិត​ចេញពី​សាលា​អត់​ការងារ​ធ្វើ ដោយសារ​ប្រព័ន្ធ​អប់រំ​មាន​ភាពទន់ខ្សោយ ធ្វើឲ្យ​បាត់បង់​តម្លៃ​គ្រូបង្រៀន​នោះ​។​ការលើកឡើងនេះបន្ទាប់​ពី​ចូលរួម​ទិវា​គ្រូបង្រៀន​ពិភពលោក​ ដែល​ក្រសួង​រៀបចំ​នៅ​ថ្ងៃ​ពុធ​នេះ លោក ហង់ ជួន​ ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ ថ្លែងថាគុណភាព​អប់រំ​នៅ​កម្ពុជា​មាន​ការវិវត្តន៍​ទៅមុខ​យឺត​ដោយសារ​តែ​ កម្ពុជា​ធ្លាប់​ឆ្លងកាត់​សង្គ្រាម​។ លោកបានបន្តថា​ថា អ្វី​ដែល​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ថា គុណភាព​អបរំ​នៅ​កម្ពុជា​មិនល្អ​នោះ លោក​ចាត់ទុកថា ជាការ​មើលងាយនិង​មិន​ឲ្យ​ម្លៃ​ការអប់រំ​នៅ​កម្ពុជា​។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា