ត្រឡប់ក្រោយ

គណបក្សទើបបង្កើតថ្មីស្នើឲ្យរក្សារយៈពេលឃោសនាបោះឆ្នោតឃុំ សង្កាត់ នៅដដែល

គណបក្ស​ទើប​បង្កើត​ថ្មីស្នើ​ឲ្យ​គណបក្ស ​មាន​អាសនៈនៅ​ក្នុ្ងង​រដ្ឋ​សភា​រក្សា​ចំនួន​ថ្ងៃ​ឃោសនា​បោះឆ្នោត​និង​ អនុញ្ញាត​ឲ្យ​មាន​ការ​ហែក្បួន​ឃោសនា​ឆ្លង​ឃុំ​សង្កាត់​បាន​ដូច​អាណត្តិ​មុន​ ៗ​ ស្របពេល​​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​កំពុង​ពិ​ភាក្សាធ្វើ​វិសោធនកម្ម​ ច្បាប់​បោះ​ឆ្នោតក្រុមប្រឹក្សា​​ឃុំ​ សង្កាត់​។ក្នុង​កិច្ចកិច្ច​ពិភាក្សា​តុមូល​ស្តីពី​ វិសោធនកម្ម​ច្បាប់​បោះ​ឆ្នោត​ជ្រើស​ក្រុម​ប្រឹក្សា​ឃុំ​ សង្កាត់ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ លោក យ៉េង វីរៈ ប្រ​ធាន​គណបក្ស​ប្រ​ជាធិបតេយ្យ​មូល​ដ្ឋានដែល​ទើប​ត្រូវ​បាន​បង្កើ​តថ្មី មាន​ប្រ​សាសន៍​ថា លោក​​ចង់ឲ្យ​គណ​បក្ស​ទាំង​ពី​រក្សា​ចំនួន​ថ្ងៃ​ឃោស​នា​បោះ​ឆ្នោត​ឲ្យ​នៅ​ រយៈពេល​១៥​ថ្ងៃ​ដដែលនិងលោក​ក៏​ស្នើ​ឲ្យ​បក្ស​ជាប់​ឆ្នោត​ទាំង​ពី​រ​អនុញ្ញាតឲ្យ​មាន​ការ​ ហែ​ក្បួន​ឃោស​នា​បោះ​ឆ្នោត​ឃុំ​ សង្កាត់​ដូច​អាណត្តិ​មុន​ៗ។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា