ត្រឡប់ក្រោយ

សវនាការជំនុំជម្រះ ករណីចោទប្រកាន់សមាជិកព្រឹទ្ធសភា លោក ហុង សុខហួរ ត្រូវតុលាការពន្យារពេល

ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​ រាជធានីភ្នំពេញកាលពីរសៀលថ្ងៃពុធម្សិលមិញ ​បាន​សម្រេចពន្យារ​ពេល​​​សវនាការជំនុំជម្រះ​ ករណី​សមាជិកព្រឹទ្ធសភាគណបក្ស​សម រង្ស៊ី លោក ហុង សុខហួរ  ពាក់ព័ន្ធនឹងការចោទប្រកាន់​ប្រើ​ឯក​សារ​ក្លែ​ងក្លាយ ទៅ​ពេលក្រោយ​ទៀត ដោយ​មិនកំណត់ ខណៈមេធាវី​​ចាត់ទុក​ថានេះ​ជា​​ចេតនាមួយ​មិន​​ឲ្យ​លោក​បង្ហាញនីតិវិធី​​ ដោះបន្ទុក​។​ក្រោយពេល​សវនាការ លោក​ ជួង ជូ​ងី មេធាវីការពារក្តី​ លោក ហុង សុខហួរ មានប្រសាសន៍ថា​លោក​មាន​ភស្តុតាង​ដោះបន្ទុក នៅលើ​ប្រព័ន្ធ​អ៊ិនធើណែតដែល​​លោក​ចាត់ទុក​ថា​​ជា​ភស្តុតាង​មួយ​មាំ​និង​ បង្ហាញ​ថា​កូនក្តីរបស់លោក​​ស្អាតស្អំ ប៉ុន្តែ​លោក​ថា​តុលាការ​មិន​បាន​ផ្តល់ឱកាស​សម្រាប់​រូប​លោក​ក្នុង​ការ​ បង្ហាញនីតិ​​វិធី​ដោះបន្ទុកកូនក្តី​របស់​​លោកនោះទេ។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា