ត្រឡប់ក្រោយ

លោក អ៊ុំ សំអាន ស្នើឲ្យរដ្ឋាភិបាលសើរើបង្គោលព្រំដែនទាំង៨៣ភាគរយជាមួយវៀតណាមឡើងវិញ

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​សកម្ម​ខាង​កិច្ចការ​ព្រំដែន បាន​ស្នើ​រដ្ឋាភិបាល​ឲ្យ​ខ្ចី​ផែនទីបោន​ពី​អង្គការសហប្រជាជាតិ​ម្តង​ទៀត ហើយ​សើរើ​បង្គោល​ព្រំដែន​ជាមួយ​វៀតណាម​ដែល​បោះ​បាន​ចំនួន​៨៣​ភាគរយ​ឡើងវិញ​។ ​លោក អ៊ុំ សំអាន តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ស្ថិតនៅ​សហរដ្ឋអាមេរិក​ប្រាប់អ្នកសារព័ត៌មាន នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ លោក​រកឃើញ​ផែន​បោន​ខ្នាត​១/១00 000 តម្កល់​នៅ​អង្គការសហប្រជាជាតិ "UN" (​បណ្ណាល័យ Dag Hammarskjold នៃ​UN) ដែល​ជា​ផែនទី​ចែង​ក្នុង​មាត្រា​២​នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា​។លោក​បញ្ជាក់ថា ផែនទីបោន​ទាំងនេះ បោះពុម្ភ​ដោយ​ក្រុម​ភូមិសាស្ត្រ​ឥណ្ឌូចិន​ឆ្នាំ​១៩៥២, ១៩៥៣​។ 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា