ត្រឡប់ក្រោយ

អ្នកភូមិ និងសមត្ថកិច្ចរារាំងមិនឲ្យលោក សម រង្ស៊ី ធ្វើបុណ្យភ្ជុំនៅខេត្ដឧត្ដរមានជ័យ

កាលពីព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៥ ប្រធានមន្ទីរធម្មការនិងសាសនាខេត្តឧត្តមានជ័យ បានយកឡានបាំងខ្លោងទ្វារចូលវត្តសំរោង ស្ថិតនៅក្នុងក្រុងសំរោងខេត្តឧត្តមានជ័យមិនអោយលោក សម រង្ស៊ី និងថ្នាក់ដឹកនាំគណបក្សង្គ្រោះជាតិចូលរាប់ បាតកាន់ បិណ្ឌប្រគេនចង្ហាន់ព្រះសង្ឃ ។មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខេត្ដ​សៀមរាប ដែល​រួម​ដំណើរ​ជាមួយ​លោក​ សម រង្ស៊ី ទៅ​ខេត្ដ​ឧត្ដរមានជ័យ លោក​​ សោម សូរិយា ប្រាប់អ្នកសាព័ត៌មាន ​ សមត្ថកិច្ច​និង​ពលរដ្ឋ​ប្រហែល​១០០​នាក់ បាន​យក​គោយន្ដ​ជាង​១០​គ្រឿង បិទផ្លូវ​មិន​ឲ្យ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ចូល​ធ្វើ​បុណ្យកាន់បិណ្ឌ​នៅ​វត្ដ​រាជា​សំរោង​នោះទេ​។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា