ត្រឡប់ក្រោយ

រដ្ឋាភិបាលពិចារណាវិធានការផ្លូវច្បាប់លើតំណាងរាស្រ្តសង្រ្គោះជាតិបន្តរិះគន់រឿងផែនទី

កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ រដ្ឋាភិបាលកម្ពុជា​ ​បានអះអាង​ថា​ខ្លួន​កំពុង​តែ​ពិចារណា​វិធានការ​ផ្លូវ​ ច្បាប់​ទៅ​លើ​តំណាង​រាស្រ្ត​គណ​បក្ស​​សង្រ្គោះជាតិ លោក អ៊ុំ សំអាន ដែលកំពុង​ស្នាក់នៅសហរដ្ឋអាមេរិក ករណីបន្ត​លើកឡើ​ង​​ពី​បញ្ហា​ផែ​នទី​។​កាលពីថ្ងៃ​ពុធ ទី៧ លោក អ៊ុំ សំអាន ​បាន​សរសេរនៅលើហ្វេសប៊ុក​របស់លោក​និង​ផ្តល់បទសម្ភាសន៍ដល់សារព័ត៌​មានថា​ លោកបាន​រកឃើញ​ផែន​បោន​ខ្នាត​១/១០០.០០០ តម្កល់​នៅ​អង្គការសហប្រជាជាតិ ដែល​លោក​ថា​ជា​​ផែនទី​ចែង​ក្នុង​មាត្រា​២​នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា​។ លោក​បញ្ជាក់ថាផែនទីបោន​ទាំងនេះបោះពុម្ព​​ដោយ​ក្រុម​ភូមិ​សាស្ត្រ​ឥណ្ឌូចិន​ ឆ្នាំ​១៩៥២, ១៩៥៣​។ សេចក្តីបំភ្លឺ​របស់​អង្គភាព​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស ចេញផ្សាយ​កាលពីថ្ងៃ​ព្រហស្បតិ៍ បាន​ឲ្យ​ដឹងថា​លោក អ៊ុំ សំអាន “កំពុង​បន្ត​ចិញ្ចឹមនូវ​ឧបាយកលទុច្ចរិត​ បំពុល​បរិយាកាស​ អំពី​បញ្ហាអធិបតេយ្យ​ជាតិ​និង​បូរណ​ភាព​ទឹកដី ក្រោយពីរដ្ឋាភិបាល​បាន​បញ្ចប់​នូវ​ការផ្ទៀងផ្ទាត់ផែនទី​ផ្លូវការនិង​ស្របច្បាប់។ 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា