ត្រឡប់ក្រោយ

មេដឹកនាំបក្សប្រឆាំងបង្ហាញទស្សនៈខុសគ្នាពីយន្តការឆ្ពោះទៅប្តូរមេដឹកនាំក្រោយការបោះឆ្នោត

មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ បង្ហាញ​ជំហរ​ខុសគ្នា​ពី​យុទ្ធសាស្ត្រ​នយោបាយ យក​ប្រៀប​លើ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ឈាន​ទៅ​ផ្លាស់ប្តូរ​មេដឹកនាំ​ប្រទេស តាម​យន្តការ​ប្រជាធិបតេយ្យ​នាពេលខាងមុខ​។​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​នឹង​ឈាន​មកដល់ នៅ​ឆ្នាំ​២០១៧ ហើយ​ការបោះឆ្នោតជាតិ​សម្រាប់​ផ្លាស់ប្តូរ​តំណែង​នាយករដ្ឋមន្ត្រី នឹង​ធ្វើឡើង​នៅ​ឆ្នាំ​២០១៨​ខាងមុខ​។​លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កាលរ​ពី​ថ្ងៃ​ទី​៨ ខែតុលា​ម្សិលមិញ បាន​ក្រើនរំឭក​សកម្មជន​របស់​ខ្លួន​នៅ​ខេត្ត​កំពង់ចាម ម្តងទៀត​ថា បញ្ហា​ចាក់​ស្រែះ ក្នុង​សង្គម​បច្ចុប្បន្ន​នេះ ត្រូវ​ប្រជាពលរដ្ឋ​ដឹង​គ្រប់​គ្នា​អស់​ហើយ​។ នៅ​ពេល​ថ្មី​នេះ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ធ្លាប់​រិះគន់​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​ថា​មិន​ឯករាជ្យ រិះគន់​ឧកញ៉ា​មួយចំនួន​ថា​បាន​ចាប់យក​ដី​ខុសច្បាប់ និង​រិះគន់​ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា ថា​នៅ​មាន​គុណភាព​ទាប​ជា​ដើម​។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា