ត្រឡប់ក្រោយ

លោក សម រង្ស៊ី និងលោក ស ខេង នឹងជួបគ្នាម្ដងទៀតដើម្បីកែទម្រង់ច្បាប់បោះឆ្នោតឃុំ-សង្កាត់នៅរសៀលនេះ

ប្រធាន​ក្រុម​សម្លេង​ភាគច្រើន និងប្រធាន​សម្លេង​ភាគតិច​នៃ​រដ្ឋសភា នឹង​ចាប់ផ្តើម​ជួប​ម្តងទៀត ដើម្បី​ពិភាក្សា​អំពី​ការធ្វើ​វិសោធនកម្ម​ច្បាប់​បោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ និង​ច្បាប់​បទបញ្ជា​ផ្ទៃក្នុង​នៃ​រដ្ឋសភា​ដែលកាលពី​សប្ដាហ៍​មុន​មិន​អាច​ឈាន ​ដល់​កិច្ច​ព្រមព្រៀង​ជា​ផ្លូវការ​។​តាម​សេចក្ដីជូនដំណឹង​របស់​អគ្គលេខាធិការដ្ឋានរ​ដ្ឋ​សភា ជំនួប​នេះនឹង​ប្រព្រឹត្តទៅនៅ​ម៉ោង៥​រសៀល ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០១៥​នេះ នា​វិមាន​រដ្ឋ​សភា​។​ចំពោះ​វិសោធនកម្ម​ច្បាប់បោះឆ្នោត ឃុំ​-​សង្កាត់ គណបក្ស​ទាំង​ពីរ​មិន​ទាន់​ត្រូវរ៉ូវ​គ្នាលើ​ចំណុច​ចំនួន​៥ ដូចជា​យុទ្ធនាការ​ហែ​ក្បួន​ឃោសនាបោះឆ្នោត ការលើក​ស្លាក​គណបក្ស​នៅតាម​ទីសាធារណៈ​ រយៈពេល​នៃ​ការឃោសនាបោះឆ្នោត​ ការពាក់ព័ន្ធ​ទោស​បញ្ញត្តិ និងការដាក់ពិន័យ​។​

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា