ត្រឡប់ក្រោយ

លោក ហ៊ុន សែន អំពាវនាវឲ្យពលរដ្ឋឈប់គាំទ្របក្សសង្រ្គោះជាតិ

លោក​ នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងៃ​ចន្ទទី១៩នេះ បានអំពាវនាវ​ឲ្យ​​អ្នកគាំទ្រទាំងអស់ ឈប់បោះឆ្នោត​ឲ្យ​គណបក្សសង្រ្គោះជាតិ​ ដោយ​លោក​ថា​មកពី​ប្រធានគណបក្ស​សង្រ្គោះជាតិ​ លោក សម រង្ស៊ី “​ប្រមាថមាក់ងាយ​សញ្ញា​បត្រស្រុកខ្មែរ​មិនមានតម្លៃ​”។​ការលើកឡើងនេះក្នុងពិធីចែកសញ្ញា​បត្រ​ដល់​និស្សិត​នៃ​ សាកលវិទ្យាល័យវេស្ទើនដែលធ្វើឡើងនៅវិទ្យាស្ថានជាតិ​អប់រំ លោក ហ៊ុន សែន បាន​ថ្លែង​ថា​ការលើក​ឡើង​ថា​សញ្ញា​បត្រនៅកម្ពុជា​​មិន​មានតម្លៃធ្វើ​ ឲ្យប៉ះពាល់ស្ថាប័នអប់រំ​ជាតិ​ និស្សិត​និង​មាតា​បិតារបស់និស្សិត។ លោក​ចាត់ទុក​ថា​នេះ​ជា​ការ​ប្រមាថ​មាក់ងាយមួយ។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា