ត្រឡប់ក្រោយ

លោក ហ៊ុន សែន ថាប្រទេសប្រជាធិតេយ្យមិនមានការស្នងតំណែងនាយករដ្ឋមន្រ្តីនោះទេ

នៅថ្ងៃ​ចន្ទ ទី១៩ តុលានេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ថ្លែង​ថាកម្ពុជា​ជា​ប្រទេស​ប្រជាធិបតេយ្យនិង​​មិន​មាន​ការ​ដាក់កូន​ឲ្យ​ ស្នង​តំណែង​​ធ្វើ​ជា​នាយករដ្ឋមន្រ្តីនោះទេ។លោក ហ៊ុន សែន បាន​ថ្លែង​បែប​នេះ​ក្រោយពីកូនប្រុស​ច្បងរបស់លោក គឺ លោក ហ៊ុន ម៉ាណែត បាន​ផ្តល់​បទសម្ភា​សន៍​ឲ្យ​ទូ​រទស្សន៍អូស្រ្តាលី កាលពីសប្តាហ៍មុន ដោយ​មាន​ការ​សួរ​សំណួរ​ពី​ការ​ស្នង​តំណែងជា​នាយករដ្ឋមន្រ្តី។​ក្នុងពិធីចែកសញ្ញា​បត្រ​ដល់​និស្សិត​នៃ​ សាកលវិទ្យាល័យវេស្ទើនដែលធ្វើឡើងនៅវិទ្យាស្ថានជាតិ​អប់រំ លោក ហ៊ុន សែន បាន​ថ្លែង​ថាកម្ពុជា​ជា​ប្រទេស​ប្រជាធិបតេយ្យ​ដែលមាន​ការ​បោះឆ្នោត​ ហើយ​ពុំមានការស្នងតំ​ណែ​​ង​នោះ​ទេ។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា