ត្រឡប់ក្រោយ

សមត្ថកិច្ចខេត្ដឧត្ដរមានជ័យមិនទទួលពាក្យបណ្ដឹងបក្សប្រឆាំងករណីដុតស្លាកគណបក្ស

មន្ដ្រី​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ដ​ឧត្ដរមានជ័យ អះអាងថា សមត្ថកិច្ច​ខេត្ដ​នេះ បដិសេធ​មិន​ទទួល​ពាក្យបណ្ដឹង​វែកមុខ​រក​ជនដៃដល់​ដែល​ដុត​បំផ្លាញ​ស្លាក​ គណបក្ស​របស់​ខ្លួន  ដោយ​ចាត់ទុកថា វា​ជា​រឿង​នយោបាយ​។ ស្លាក​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ផ្ទាំង ស្ថិតនៅ​ភូមិ​សំបួរមាស សង្កាត់​បន្សា​រាក់ ក្រុង​សំរោង កាលពី​ថ្ងៃ​ទី​១៦ ខែតុលា  ត្រូវបាន​មនុស្ស​ប្រមាណ​២០​នាក់ នាំគ្នា​ដុតបំផ្លាញ ក្រោម​ហេតុផល​ថា​គ្មាន​ជំនឿ​លើ​បក្សប្រឆាំង​។​សកម្មជន​គណបក្ស​ប្រឆាំង ខេត្ដ​ឧត្ដរ​មា​ជ័យ លោក ឃុំ សុខុន ប្រាប់អ្នកសារព័ត៌មាន នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា ប៉ុស្ដិ៍​នគរបាល​សង្កាត់​បន្សា​រាក់ ឈ្មោះ សំ និង​អធិការ​ក្រុង​សំរោង លោក ស៊ុន សាន្ដ មិន​ទទួល​ពាក្យបណ្ដឹង​របស់​លោក​ដែល​ប្ដឹង​ឲ្យ​រក​យុត្ដិធម៌ ករណី​ដុតបំផ្លាញ​ស្លាក​គណបក្ស​សង្គ្រោះ​ជាតិ​នោះទេ ដោយ​បញ្ជា​ឲ្យ​ប្ដឹង​ទៅ​សាលាក្រុង​វិញ​។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា