ត្រឡប់ក្រោយ

សកម្មជនអ្នកគាំទ្រ CNRP និងហ៊្វុនស៊ិនប៉ិច ១២៦នាក់ ប្រកាសចូលរួម នយោបាយជាមួយ CPP

មេដឹកនាំសកម្មជន និងអ្នកគាំទ្រគណបក្ស គណបក្សសង្គ្រោះជាតិ និងគណបក្សរាជានិយម ហ្វ៊ុនស៊ិនប៉ិច ស្ថិតនៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ចំនួន១២៦នាក់ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៥ បានប្រ កាសចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីចូលរួមចំណែកកសាង និង អភិវឌ្ឍប្រទេស ជាតិ ជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងជាប្រធានគណបក្សប្រជាជនកម្ពុជា។ពិធីប្រកាសទទួលស្គាល់ និងមានការរៀបចំបាយសាមគ្គីស្វាគមន៍សកម្មជន និងអ្នកគាំទ្ររបស់គណបក្សនយោ បាយទាំង២ខាងលើនេះ បានធ្វើឡើងក្រោមវត្តមានរបស់លោក អាត់ ខែម សមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជន កម្ពុជា ខេត្តបន្ទាយមានជ័យ និងជាថ្នាក់ដឹកនាំចុះជួយស្រុកស្វាយចេក ព្រមទាំងថ្នាក់ដឹកនាំមួយចំនួនទៀត។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា