ត្រឡប់ក្រោយ

សម្តេចក្រុមព្រះចង់បង្រួបបង្រួមអ្នកនយោបាយតាមគំរូអតីតព្រះមហាក្សត្រ

សម្តេចក្រុមព្រះ​ទម្លាយ​ឲ្យដឹងថាព្រះអង្គ​ចង់​ដើរតួ​ជា​អ្នក​សម្របសម្រួល​រវាង​មេដឹកនាំ​គណបក្ស​កាន់អំណាចនិង​គណបក្ស​ប្រឆាំងជា​លក្ខណៈ​គ្រួសារ​ខ្មែរ ជុំវិញ​ការខ្វែងគំនិត​គ្នា​រឿង​បោះបង្គោល​ព្រំដែននិង​បញ្ហា​ជាតិ​មួយចំនួន​ទៀត ទៅតាម​បណ្តាំ​ចុងក្រោយ​របស់​សម្តេចឪ​។​ព្រះអង្គម្ចាស់​នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ថ្លែង​ក្នុង​កម្មវិធី​វិទ្យុ​សំឡេង​សហ​រដ្ឋ​អាមេរិក កាលពី​យប់​ថ្ងៃទី១៥ ​ថាបើ​គ្មាន​ការសម្របសម្រួល​ផ្នែក​ន​យោ​យពី​សម្តេចឪ​ក្រោយ​ការបោះឆ្នោត នា​ពេល​​កន្លង​ទៅ​នោះ​ទេ ព្រះអង្គ​ថាកម្ពុជា​ក៏​គ្មាន​ថ្ងៃនេះ​ដែរ​។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា