ត្រឡប់ក្រោយ

លោកនាយករដ្ឋមន្ត្រី ៖ អង្គការសហប្រជាជាតិមិនអាចបញ្ចប់សង្គ្រាមនៅកម្ពុជា

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ​អះអាង​ថា​ភ្នាក់​ងារ​របស់អង្គការ​សហប្រជាជាតិមិនបាន​ ផ្តល់​សន្តិភាព​ដល់​កម្ពុជាដូច​ដែលសន្ធិសញ្ញា​ទី​ក្រុង​ប៉ារីសថ្ងៃទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១ ចង់​បាន​នោះទេ ដោយ​លោក​បញ្ជាក់​ថា គោ​ល​នយោបាយ​ឈ្នះៗ​របស់​រដ្ឋា​ភិបាល​កម្ពុជា​វិញ​ទេ​ជាអ្នក​នាំ​សន្តិភាព​ ពេញ​លេញ​ជូន​ប្រ​ជាពល​រដ្ឋ​កម្ពុជា។ក្នុងកិច្ចប្រជុំរដ្ឋសភា នីតិកាលទី៥ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥ នេះ  លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន មាន​ប្រ​សាសន៍​ថាក្រោយពី​មាន​កិច្ច​ខិត​ខំ​ប្រឹងប្រែង​របស់​លោកក្នុង​ការ​ ជួប​ចរចា​ជាមួយ​សម្តេច​នរោត្តម​​ សីហនុនិង​ក្រុមខ្មែរ​ដទៃ​ទៀត​ក្រោម​ការ​ជួយ​ជ្រោម​ជ្រែង​ពី​អន្តរជាតិ ភាគីជម្លោះ​ក៏​​បាន​ឯកភាព​ចុះ​កិច្ច​ព្រម​ព្រៀងសន្តិភាព​ទី​ក្រុង​បារីស​ ថ្ងៃទី​២៣ ខែ​តុលា ឆ្នាំ១៩៩១។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា