ត្រឡប់ក្រោយ

ប្រជាពលរដ្ឋខ្មែរនៅប្រទេសបារាំង គ្រោងធ្វើបាតុកម្មដ៏ធំមួយនៅថ្ងៃទី២៣ខែតុលាខាងមុខនេះ

តាមប្រភពបបានឲ្យដឹងថាប្រជាពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​បារាំង គ្រោង​ធ្វើ​បាតុកម្ម​ដ៏​ធំ​មួយនៅថ្ងៃទី២៣ខែ​តុលា នៅ​ចុង​សប្ដាហ៍​នេះ ដើម្បីបង្ហាញការ​ព្រួយ​បារម្ភ​របស់ពួកគេ​ទៅលើ​សកម្មភាពរបស់​រដ្ឋាភិបាល​លោក​ នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែលពួកគេចោទថាបាន​រំលោភ​សិទ្ធិ​សេរីភាពនិង​លទ្ធិប្រជាធិបតេយ្យនិងធ្វើ​ឲ្យ​ បាត់បង់​ទឹក​ដី​កម្ពុជា ទៅ​លើប្រទេស​វៀតណាម តាមរយៈ​កិច្ច​ព្រមព្រៀងមួយចំនួន។កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ ប៉ារីសថ្ងៃទី​២៣ តុលា ឆ្នាំ​១៩៩១ ត្រូវបាន​ចុះ​ហត្ថលេខាដោយ​ប្រ​ទេស​ចំនួន​២០ ​ ក្នុង​នោះ​ក៏មានសហភាព​សូវៀត សហរដ្ឋ​អាមេរិក ​ចិន ​វៀតណាម ​ថៃ និង​ឡាវ​ ដែល​មាន​ព្រំ​ប្រទល់​ជាប់​កម្ពុជា។ក្នុង​កិច្ច​ព្រម​ព្រៀងនេះ​ បានតម្រូវឲ្យមានការ​បោះ​ឆ្នោត​សកល​ដោយ​សេរីនិង​យុត្តិ​ធម៌ ការ​ធ្វើ​មាតុភូមិ​និវត្ត​ន៍​របស់​ជន​ភៀស​ខ្លួន​កម្ពុជា​នៅ​តាម​ព្រំ​ដែន​ថៃ ការ​ដក​កងទ័ពវៀតណាម​ទាំង​​អស់​ចេញ​ពី​កម្ពុជា បញ្ឈប់​ការ​បាញ់​គ្នានិង​ឈប់​ទទួល​យក​ជំនួយ​ផ្នែក​យោធា​ពី​បរទេស ត្រូវគោរព​សិទ្ធិ​មនុស្សនិង​ដោះ​លែង​អ្នក​ទោសនយោបាយ​ជា​ដើម៕

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា