ត្រឡប់ក្រោយ

គ.ជ.ប ត្រៀមចុះឈ្មោះបោះឆ្នោតសាកល្បងតាមប្រព័ន្ធកុំព្យូទ័រក្នុងភូមិចំនួនពីរនៅរតនគិរី

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) បាន​ជ្រើសរើស​ភូមិ​ចំនួន​ពីរ​នៅ​ខេត្ត​រតនគិរី សម្រាប់​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​សាកល្បង​តាម​បច្ចេកវិទ្យា​ទំនើប។ ការ​ជ្រើសរើស​នេះ បន្ទាប់​ពី គ.ជ.ប ប្រកាស​ថា​នឹង​រៀបចំ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​សាកល្បង ចាប់​ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។មន្ត្រី​គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​ខេត្ត​រតនគិរី ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​២១ ខែ​តុលា ថា បាន​ធ្វើ​លិខិត​ជូន​ដំណឹង​ដល់​មន្ត្រី​អាជ្ញាធរ និង​ពលរដ្ឋ​ភូមិ​ចំនួន​ពីរ ក្នុង​សង្កាត់​កាចាញ ក្រុង​បានលុង ឲ្យ​អញ្ជើញ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​សាកល្បង​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប នៅ​ដើម​ខែ​វិច្ឆិកា ឆ្នាំ​២០១៥។

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា