ត្រឡប់ក្រោយ

លោក ហ៊ុន សែន ព្រមានថាលោក សម រង្ស៊ី អាចជាប់ពន្ធនាគារ

លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បាន​ព្រមានថា​លោក​ សម រង្ស៊ី​ ប្រធានគណបក្ស​សង្រ្គោះជាតិ អាចនឹង​ជាប់ពន្ធនាគារ ដោយ​លោក​ថាប្រធានគណបក្ស​ប្រឆាំងរូបនេះ​បានឲ្យ​ទំព័រហ្វេសប៊ុក​របស់លោក​​ ក្នុង​ការ​បង្ហោះ​ឯក​សារ​របស់​អតីត​​សមាជិក​ព្រឹទ្ធសភាគណបក្ស​ សម រង្ស៊ី លោក ហុង សុខហួរ ដែលរងការចោទប្រកាន់ពីការប្រើប្រាស់ឯកសារក្លែងក្លាយ។​លោក ហ៊ុន សែន បាន​ថ្លែង​បែប​នេះ កាលពីល្ងាចថ្ងៃទី២៥ ខែ​តុលា ក្នុង​ពេល​ ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅក្នុងប្រទេសបារាំងនិងនិស្សិតកម្ពុជា។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា