ត្រឡប់ក្រោយ

CPPថាបក្សប្រឆាំងរៀបចំឲ្យពលរដ្ឋខ្មែរនៅប្រទេសបារាំងបាតុកម្មប្រឆាំងរដ្ឋាភិបាលលោក ហ៊ុន សែន

គណបក្ស​ប្រជាជន​កម្ពុជា​ចោទ​គណបក្សប្រឆាំង​មូយក្រុម​តូចថា ជា​អ្នក​រៀបចំ​ឲ្យ​ពលរដ្ឋ​ខ្មែរ​រស់នៅ​ប្រទេស​បារាំង​បាតុកម្ម​ប្រឆាំង​ រដ្ឋាភិបាល​ស្របច្បាប់ ដើម្បី​កេងចំណេញ ប្រយោជន៍​នយោបាយ​របស់ខ្លួន​។​ការចោទប្រកាន់​នេះ ធ្វើឡើង​បន្ទាប់​ពី​មាន​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​ប្រទេស​បារាំង​ប្រមាណ​១០០​ នាក់ ប្រមូលផ្តុំ​គ្នា​នៅ​មុខ ទូ​អេ​ហ្វែល ស្ថិត​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ទាមទារ​ឲ្យ​លោក ហ៊ុន សែន ចុះចេញ​ពី​តំណែង ខណៈ​លោក​ទៅ​ទស្សនៈកិច្ច​ផ្លូវការ​នៅ​ប្រទេស​នេះ​។​សេចក្តីប្រកាស​ព័ត៌មាន​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​ផ្សាយ​កាលពី​ ថ្ងៃ​២៤ ខែតុលា​​មាន​ខ្លឹមសារ​ថា ប្រជា​ពលរដ្ឋ​ខ្មែរ​រស់នៅ​ប្រទេស​បារាំង​ធ្វើ​បាតុកម្ម​នៅ​ទីក្រុង​ប៉ារីស កាលពី​ថ្ងៃ​សៅរិ៍​ ទី២៤គឺជា​ការរៀបចំ​ឡើង​ដោយ​គណបក្ស​ប្រឆាំង​មួយ​ក្រុម​តូច និង​មេដឹកនាំ​របស់​ខ្លួន​។ បក្សប្រឆាំង​នោះ ទំនង​ជា​គណបក្ស​ប្រជាជន​កម្ពុជា ចោទ​ទៅ​គណបក្ស​សង្គ្រោះ​ជាតិ​។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា