ត្រឡប់ក្រោយ

លោក សម រង្ស៊ី៖ បើខ្មែរមិនរួបរួមគ្នាសង្គ្រោះជាតិទេ ជាតិខ្មែរនឹងរលាយ

ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​អះអាងថា បើ​ប្រជាពលរដ្ឋ​ខ្មែរ​មិន​រួបរួម​គ្នា​សង្គ្រោះ​ជាតិ​ទេ ជាតិ​ខ្មែរ​នឹង​រលាយ ហើយ​ខ្មែរ​នឹង​ក្លាយជា​ជនជាតិភាគតិច​រស់​លើ​ទឹកដី​កំណើត​របស់​ខ្លួន​។​នេះ​ជា​សារ​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី ថ្លែង​នៅក្នុង​វីដេអូ​ឃ្លី​បប្រមាណ​៧​នាទី ដែល​បង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​របស់លោកបន្ទាប់ពី​លោក​ផ្តល់ ព័ត៌មាន​នយោបាយ​និង​សំណេះសំណាល​ជាមួយ​បងប្អូន​ខ្មែរ​រស់នៅ​ទីក្រុង​លី​យ៉ុង ប្រទេស​បារាំង កាលពី​ថ្ងៃ​ទី​២៤​ ខែតុលា​ឆ្នាំ២០១៥។​លោក សម រង្ស៊ី ថ្លែងថា បើ​ខ្មែរ​មិន​រួបរួមគ្នា​សង្គ្រោះ​ជាតិ​ទេ ជាតិ​ខ្មែរ​នឹង​រលាយ ពេល​នោះ​ធ្វើឲ្យ​ខ្មែរ​នឹង​គ្មាន​ប្រទេស គ្មាន​ទឹកដី នឹង​ក្លាយជា​ជនជាតិភាគតិច​រស់​លើ​ទឹកដី​កំណើត​របស់​ខ្លួន​។

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា