ត្រឡប់ក្រោយ

តុលាការខេត្ដសៀមរាប នឹងដោះលែងយុវជនដែលគំរាមបោកគ្រាប់បែកសម្លាប់លោក ស ខេង នៅចុងខែតុលានេះ

តុលាការ​ខេត្ត​សៀមរាប​នឹង​ដោះលែង​យុវជន​ដែល​គម្រាម​បោក​គ្រាប់បែក​ សម្លាប់​លោក ស ខេង តាម​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក​កាលពី​ខែ​កញ្ញា ឲ្យមាន​សេរីភាព​វិញ​នៅ​ចុង​ខែ​​នេះ ក្រោយពី​មាន​ការជំនុំជម្រះ​ក្ដី​កាលពី​ថ្ងៃ​ទី ២២ ខែតុលា​។​មេធាវី​ការពារ​ក្ដី​ឲ្យ​លោក តៅ សាវឿន គឺ​អ្នកស្រី កុយ កិ​ត្យា មានប្រសាសន៍ថា តុលាការ​ខេត្ដ​សៀមរាប បាន​សម្រេច​ផ្ដន្ទាទោស​យុវជន​ឈ្មោះ តៅ សាវឿន រយៈពេល​១៥​ខែ តាម​មាត្រា​២៣៣ នៃ​បទ​ក្រមព្រហ្មទណ្ឌ ប៉ុន្ដែ​អនុវត្ដ​ទោស​១​ខែ​។ អ្នកស្រី​បន្ដ​ថា កូនក្ដី​របស់​អ្នកស្រី​នឹង​មាន​សេរីភាព​វិញ​នៅ​ថ្ងៃទី​២៨​ខែ​តុលា​ខាង​មុខ​ នេះ​។​

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា