ត្រឡប់ក្រោយ

ប្រជាពលរដ្ឋរស់នៅប្រទេសបារាំងបាតុកម្មទាមទារឲ្យលោក ហ៊ុន សែន ចុះចេញពីតំណែង

ប្រជា​ពលរដ្ឋ​ខ្មែរ​រស់នៅ​ប្រទេស​បារាំង​ប្រមាណ​១០០​នាក់ ប្រមូលផ្តុំ​គ្នា​នៅ​មុខ ទូ​អេ​ហ្វែល ស្ថិត​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ទាមទារ​ឲ្យ​លោក ហ៊ុន សែន ចុះចេញ​ពី​តំណែង ខណៈ​លោក​ទៅ​ទស្សនៈកិច្ច​ផ្លូវការ​នៅ​ប្រទេស​នេះ​។​ក្នុង​វីដេអូ​ឃ្លី​បរយៈពេល​ជាង​៣​នាទី នៅលើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​របស់លោក អ៊ុំ សំអាន​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​បង្ហោះ​កាលពី​ថ្ងៃ​ទី​២៤ ខែតុលា​បាន​ឲ្យដឹងថា ប្រជា​ពលរដ្ឋ​ខ្មែរ​រស់នៅ​ប្រទេស​បារាំង​បាន​ហែ​ក្បួន​ដើរ​ជុំវិញ​ទូ​អេ​ ហ្វែល ស្ថិត​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង នៅ​គ្រានោះ​មាន​តំណាង​ម្នាក់​និយាយ​តាមឧ​ង្ឃោ​ស​ស័​ព្ទ​ថា សូមឲ្យ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ចុះចេញ​ពី​តំណែង។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា