ត្រឡប់ក្រោយ

លោក ហ៊ុន សែន ៖ វៀតណាមសុំចែកដីនៅតំបន់ដាក់ដាំដាក់ហូតខេត្តមណ្ឌលគិរី

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ទម្លាយ​ថា​ភាគីវៀតណាម​បាន​សុំចែក​ទឹកដី​នៅតំបន់ដាក់ដាំដាក់ហូត ក្នុង​ខេត្តមណ្ឌលគិរី​ ដែល​លោកអះអាង​ថា​លោក​បាន​ប្រឆាំងដាច់​ខាតចំពោះការទាមទារនេះ។​លោក ហ៊ុន សែន បាន​ថ្លែង​បែប​នេះ កាលពីល្ងាចថ្ងៃទី២៥ ខែ​តុលា ក្នុង​ពេល​ ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅក្នុងប្រទេសបារាំងនិងនិស្សិតកម្ពុជា។ លោកបាន​ថ្លែង​ថារដ្ឋធម្មនុញ្ញ​​កម្ពុ​ជាមានចំណុចខ្វះខាត ត្រង់ការចែងពី​ខ្នាត​ផែនទី​ ដែល​លោក​ថាមិន​អាច​ប្រើប្រាស់ជាមួយ​​ប្រទេសដទៃទៀតបាន​ រួមមាន​ប្រទេស​​ថៃនិងប្រទេសឡាវផ្សេងទៀត។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា