ត្រឡប់ក្រោយ

ពលរដ្ឋប្រមាណជាង១០០០នាក់ទាមទារឱ្យលោក កឹម សុខា ចុះចេញពីតំណែងអនុប្រធានសភា

ពលរដ្ឋ​មកពីខណ្ឌ​នានាក្នុង​រាជធានី​ ភ្នំពេញ ជាង១០០០​នាក់ បាន​ប្រមូលផ្ដុំ​គ្នា​នៅ​ខាង​មុខ​មន្ទីរ​រដ្ឋសភាទាមទារ​ឱ្យ​លោក កឹម​សុខា ចុះចេញ​ពីតំណែងអនុប្រធានរដ្ឋសភា ដោយ ក្រុមបាតុករចោទថា បាន​ដើរ​ញុះញុងពលរដ្ឋឱ្យស្អប់ខ្ពើម​រដ្ឋាភិបាល និង​បង្ក​អសន្តិសុខ។​​យោងតាមប្រភព ដែលបាន​ចុះ​ស្រង់ព្រឹត្តិការណ៍​នេះបានឱ្យដឹងថា ក្រុមបាតុករទាំងនោះមក​ពី​ខណ្ឌ​នានាក្នុងរា​ជ​ធានី​ភ្នំពេញ ដោយមានការដឹង​ជញ្ចូនតាម​ឡាន ជាច្រើន​​គ្រឿងដោយមានរបៀបរៀបរយ។ ក្នុង​ការ​តវ៉ា​នោះ ​មានការ​លើក​បដាជាច្រើន ដោយ​សរសេរ​ និង​មានន័យ​ដូចនេះ​ថា​៖ ​"យើង​ត្រូវ​ការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ​ល្អប្រសើរ​ដូច​សព្វថ្ងៃ ហើយ លោក​ កឹម​ សុខា ត្រូវ​ចុះ​ចេញពី​តំណែងអនុប្រធានរដ្ឋសភាជាបន្ទាន់"។​

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា