ត្រឡប់ក្រោយ

លោកកឹម សុខា ៖ បើCNRPឈ្នះឆ្នោតនិងចាត់វិធានការករណីរត់ពន្ធទំនិញខុសច្បាប់

ថ្នាក់ដឹកនាំ​គណបក្ស​ប្រឆាំង​ថ្លែងថា បើ​គណបក្ស​នេះ​ឈ្នះ​ឆ្នោត​នៅ​អាណត្តិ​ក្រោយ នឹង​ចាត់វិធានការ​ចំពោះ​បញ្ហា​ពន្ធ​គយ និង​ការរត់ពន្ធ​ទំនិញ​ខុសច្បាប់ ដើម្បី​ជួយ​បង្កើន​ចំណូល ថវិកាជាតិ ជៀសវៀង​ខ្ចី​និង​ជំពាក់​បំណុល​បរទេស​។​ក្នុង​វីដេអូ​ឃ្លី​បជិត​២​នាទី លោក កឹម សុខា ប្រធានស្តីទី គណបក្ស​សង្គ្រោះ​ជាតិ​ ថ្លែង​បែប​នេះ​ប្រាប់​អ្នកយក​ព័ត៌មាន​ក្រោយពេល​ជួប​សំណេះសំណាល​ជាមួយ ថ្នាក់ដឹកនាំ​មូលដ្ឋាន និង​សកម្មជន​ខេត្ត​ព្រះសីហនុ ក្នុង​វេទិកា “​ថ្នាក់ដឹកនាំ​មូលដ្ឋាន និង​សកម្មជន​” នៅ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​ព្រះសីហនុ ដែល​មាន​អាសយដ្ឋាន​ស្ថិតនៅ ភូមិ​៣ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ កាលពីព្រឹក​ថ្ងៃ​សៅរ៍ទី ២៤ឆ្នាំ២០១៥។​

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា