ត្រឡប់ក្រោយ

លោកហ៊ុន សែន ព្រលយពីការបាត់តំណែងរបស់ លោក កឹម សុខា ទន្ទឹមនឹងមានបាតុកម្មនៅភ្នំពេញ

ប្រជាពលរដ្ឋ​ប្រមាណ​ជាង​២០០០​នាក់​ បាន​ធ្វើ​បាតុកម្ម​មួយ​នៅ​ខាង​មុខរ​ដ្ឋសភា​ជាតិ ​ដើម្បី​ទាមទារ​ឲ្យ​រដ្ឋសភា​ជាតិ​បោះឆ្នោត​ទម្លាក់​ ឬ​ទាមទារ​ឲ្យ​លោក​កឹម សុខា ​ចុះ​ចេញ​ពី​តំណែង​អនុប្រធាន​រដ្ឋ​សភា​តែ​ម្តង។ ​ក្នុង​ឱកាស​នៃ​ការ​ទាមទារ​នោះ​ ក្រុម​បាតុករ​បាន​រៀបចំ​ញ្ញតិ្ត​មួយ​ដាក់​ទៅ​កាន់​រដ្ឋសភា​ជាតិ​ ដោយ​ស្នើ​ឲ្យ​ប្រធាន​សភា​លោក ​ហេង សំរិន ​និង​តំណាង​រាស្ត្រ​ដក​លោក ​កឹម សុខា ​ចេញ​ពី​តំណែង​អនុប្រធាន​រដ្ឋសភា​ជា​បន្ទាន់​។ការ​ទា​មទារ​ដក​លោក​ កឹម សុខា នេះ​ត្រូវ​បាន​តំណាង​ប្រជាពលរដ្ឋ​អះអាង​ក្នុង​ញ្ញតិ្ត​ថា ​លោក​កឹម សុខា ធ្វើ​សកម្មភាព​ឃោសនា ​ញុះញង់ ​បំបែក​បំបាក់​ បង្ក​អស្ថិរភាព​ ដែល​សកម្មភាព​ទាំង​អស់​នេះ​មិន​សម​ធ្វើ​ជា​ថ្នាក់​ដឹកនាំ​ស្ថាប័ន​ទេ។ ​បាតុកម្ម​ដែល​មាន​ការ​ដឹកនាំ​ដោយ​ក្រុម​យុវជន​មួយ​ចំនួន​ ដែល​មាន​និន្នាការ​គាំទ្រ​រដ្ឋាភិបាល​នោះ ​ត្រូវ​បាន​ប៉ូលិស​​ចរាចរណ៍​ជួយ​អន្តរាគម​សម្រួល​ចរាចរណ៍ ​និង​មិន​មាន​វត្តមាន​ក្រុម​អន្តរាគមន៍​បង្រ្កាប​បាតុកម្ម​ទេ។​

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា