ត្រឡប់ក្រោយ

លោក កឹម សុខា ៖ សមត្ថកិច្ចមិនអើពើពីសុវត្ថិភាពរបស់លោកនិងក្រុមគ្រួសារ

លោក កឹម សុខា អនុប្រធានគណបក្ស ​សង្រ្គោះជាតិ​និង​ជា​អនុប្រធានទី១នៃរដ្ឋសភា ​ បានអះអាង​ថា​សមត្ថ​​កិច្ច​មិន​បាន​​អើពើធានា​សុវត្ថិភាព​ រូបលោកនិងក្រុមគ្រួសារ ករណីបាតុកម្មទាមទារ​ឲ្យ​លោក​ចុះចេញពីតំ​ណែង​ ​ដោយ​​លោកថាបើទោះជាមានការសុំអន្តរាគមន៍ក៏​ដោយ​​។លោក កឹម សុខា បាន​សរសេរនៅលើហ្វេសប៊ុក​របស់​លោកនៅម៉ោង​ជាង​១២យប់ចូលថ្ងៃអង្គារថា៖ “កាលពីថ្ងៃទី២៦ តុលា ២០១៥នេះ​ ជនពាលមួយក្រុមបានមកពទ្ធ័គេហដ្ឋានរបស់ខ្ញុំ ហើយបានប្រើអំពើហិង្សាដោយមានការគប់ដំថ្មចូលក្នុងរបងផ្ទះខ្ញុំ បណ្តាលឲ្យភរិយារបស់ខ្ញុំត្រូវជាប់ក្នុងផ្ទះអស់រយៈពេល៦ម៉ោង ដោយពុំមានការជួយអន្តរាគមន៍ពីសមត្ថកិច្ច ទោះជាមានការស្នើសុំពីសំណាក់យើងខ្ញុំក៏ដោយ”​

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា